ចាប់ផ្តើមពីការស្គាល់គ្នារវាង A និង B … វាស្រដៀងគ្នាទៅនឹងយុវវ័យសម័យនេះ គឺមធ្យោបាយស្គាល់គ្នារបស់ពួកគេ គឺលើបណ្តាញអ៊ីធឺណិត តាមរយៈ Social Network មួយប្រភេទ ។
A បានចាប់ផ្តើមដឹងថាខ្លួនគេ មានចិត្តទៅលើ B លើសពីមិត្ត តែគេខំប្រឹងហាមចិត្ត ព្រោះហេតុផលជាច្រើនយ៉ាង ។ ហេតុផលចម្បងជាងគេ គឺ A ជាមនុស្សដែលធ្លាប់ឈឺចាប់នឹងស្នេហាមកហើយ គេខ្លាចការឈឺចាប់ណាស់ ព្រោះគេដឹងថាស្នេហារបស់គេ ជារឿងដែលពិបាកអាចកើតឡើង ដោយចំណងសង្គមគ្រួសារ ដែលបានចងខ្លួនជាប់ និងម្យ៉ាងគេមិនដឹងថា B មានចិត្តលើគេលើសពីមិត្តដែរឬទេ រឹតតែពិបាកជាងនេះទៅទៀត គឺគេដឹងច្បាស់ថា លក្ខខ័ណ្ឌរបស់គ្រួសារ B ក៏មិនខុសពីគេដែរ គឺមិនអាចឲ្យគេស្រឡាញ់គ្នាបាន ។
ប៉ុន្មានខែក្រោយមក A និង B បានជួបគ្នា ។ A បានធ្លោយសម្តែងចេញឲ្យ B ដឹងថាខ្លួនគេបានស្រឡាញ់ B ។ ពេលនោះ A ភ័យបារម្ភខ្លាំងណាស់ បារម្ភថា B ពិតជាមិនអាចទទួលយកបានទេ ហើយ B ច្បាស់ជាខឹងគេមិនខាន ព្រោះគេបានគិតចំពោះ B លើសពីមិត្ត គេបារម្ភថា B ច្បាស់ជាស្អប់គេ ហើយបារម្ភថាគេច្បាស់ជាបាត់បង់ B ជាមិនខាន បាត់បង់មនុស្សដែលគេស្រឡាញ់ ហើយប្រែពីមិត្តទៅជាស្អប់គេជាមិនខាន ។
ពេលនោះ អារម្មណ៍របស់ A ជ្រួលច្របល់ខ្លាំងណាស់ មិនអាចទប់អារម្មណ៍ខ្លួនឯងបាន ចំណែកទឹកភ្នែកវិញ មិនដឹងជាហូរពីណាមកទេ គឺហូរមិនឈប់ ហូរចេញដោយមិនអាចឃាត់បាន គេបានត្រឹមបែរខ្នងដាក់ B កុំឲ្យ B ឃើញថាគេកំពុងយំ ហើយ A បាននិយាយថា សុំទោសចំពោះ B សុំកុំឲ្យ B ខឹងនឹងគេ គេមិនសុំអ្វីច្រើនលើសពីមិត្ត ទេ ។
បន្ទាប់ពី A និយាយចប់ B មិនបានតបតអ្វីឡើយ អ្នកទាំងពីរធ្លាក់ក្នុងសភាពស្ងៀមស្ងាត់ដូចគ្នា បរិយាកាសក្នុងពេលនោះ វាហាក់ដូចជាត្រូវជាប់ទ្រឹងនៅមួយកន្លែង តានតឹង ក្នុងចិត្តសែនជ្រួលច្របល់បំផុត តែខាងក្រៅបែរជាស្ងប់ស្ងាត់ ។ តែទឹកភ្នែករបស់ A នៅតែហូរមិនព្រមឈប់ (នឹកដល់ឃ្លាមួយក្នុងចម្រៀងដែលថា ថ្ងៃផ្តើមស្នេហ៍ជាថ្ងៃដែលយើងយំខ្លាំងបំផុត…)
មួយសន្ទុះក្រោយមក B បានយកដៃទាំងពីររបស់គេ បង្វែរ A ឲ្យបែរមុខប្រឈមនឹងគេ ហើយគេបានយកដៃគេទាំងសងខាងរបស់គេ មិនក្តោបមុខ A ដោយយកមេដៃជូតទឹកភ្នែក A ដែលកំពុងហូរមិនឈប់ ។ B និយាយទៅកាន់ A ថា “កុំយំ” ។ A បាននិយាយសុំទោស គេសុំ ខ ធ្វើត្រឹមមិត្តតែប៉ុណ្ណោះ។ អ្វីដែល B តបតគឺ បដិសេធមិនព្រមទទួល B និយាយថាថា “កុំយំ… រឿងមកដល់តំណាក់កាលនេះហើយ ទង្វើដែលបានធ្វើទាំងអស់ A គិតថាគេគិតថារាប់អានត្រឹមមិត្តឬ?”
បន្ទាប់ពីហាម A កុំឲ្យយំ B ខ្លួនឯងក៏ស្រាប់តែហូរទឹកភ្នែកយ៉ាងខ្លាំងដូចគ្នា … អ្នកទាំងពីរបាន លួងលោមគ្នាទៅវិញទៅមកថា “កុំយំ” ។
ពាក្យសម្តី B វាមិនមែនជាចម្លើយត្រង់ៗទេ តែវាល្មមអាចឲ្យ A ដឹងបានថា B ក៏មានចិត្តស្រឡាញ់គេដែរ! ជាពេលវេលាដែល អ្នកទាំងពីរ រំភើបបំផុត និងក្តុកក្តួលបំផុត ព្រោះគេបានដឹងថាគេស្រឡាញ់គ្នា តែគេច្បាស់ជាជួបឧបសគ្គជាច្រើនព្រោះកក្តាគ្រួសាររបស់គេទាំងពីរនាក់ … ផ្តើមស្រឡាញ់ ផ្តើមឃើញការឈឺចាប់ និងការព្រាត់ប្រាស់ នៅពេលជាមួយគ្នា … “កុំយំ!”
បច្ចុប្បន្ន រឿងរ៉ាវរបស់ A និង B បានចប់ទៅហើយ ចប់ដូចអ្វីដែលពួកគេបានដឹងមុន តាំងពីពេលដែលគេផ្តើមស្រឡាញ់គ្នាម៉្លេះ … តែអ្វីដែលបន្សល់ទុកគឺអានុស្សារីយ៍ដ៏ល្អជាច្រើន និងជាពិសេស អារម្មណ៍របស់ពួកគេនៅពេលផ្តើមសារភាពស្រឡាញ់គ្នានោះ គឺ ភាពរំភើប សមបំណង ត្រេកអរ និងឈឺចាប់ និងពាក្យថា “កុំយំ”!
a: last week, what happened? b: it was good.
a: it was a mistake, it never happened. I’ve forgotten about it and I want you to forget it too. b: maybe time will mend my broken heart.
a: and I don’t want you talking to anyone about me. b: what if someone ask me why I’m so sad?
a: you keep your mouth shut! b: okay!
a: …whatever assumption you make about me, you were wrong!
…I’m not like you…I’m normal!
…there is no YOU and ME!
…It was never happened!
…It was a mistake! b: running away and hiding… not gonna change who you are!
feel like i used to involved in such conversation before… old pictures just were coming across my head again and again… feel like it was just happened last few days… maybe time will mend it!